1. គ្រប់គ្រងការរៀបចំព្រឹត្តិការណ៍ប្រកួត
2. សហការរៀបចំលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងនៃការប្រកួតជាមួយសហព័ន្ធកីឡាវាយសីអាស៊ី
3. រៀបចំផែនការមេសម្រាប់ព្រឹត្តិការណ៍ប្រកួត
4. ពិនិត្យ និងសម្រេចលើខ្លឹមសារ និងប្រធានបទនៃកម្មវិធី
5. រៀបចំកិច្ចប្រជុំអនុគណៈកម្មការចំណុះផ្សេងៗតាមការចាំបាច់
6. សម្របសម្រួល តាមដាន និងត្រួតពិនិត្យដំណើរការកម្មវិធីទាំងអស់
7. បង្កើតអនុគណៈកម្មការដែលចាំបាច់ ដើម្បីសម្របសម្រួលដល់ការរៀបចំការប្រកួត ឱ្យប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ
8. រៀបចំផ្នែកសុខាភិបាល សង្គ្រោះបឋម និងសង្គ្រោះបន្ទាន់
9. ធ្វើចលនូបត្ថម្ភ ពីវិស័យឯកជន និងស្ថាប័នរដ្ឋ
10. សហការទំនាក់ទំនងសម្របសម្រួល សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់គ្រប់ការប្រកួត
11. សហការរៀបចំថតឯកសារទុក និងផ្សព្វផ្សាយការប្រកួតជាមួយស្ថានីយ៍ទូរទស្សន៍ បណ្តាញសង្គមនានា
12. រៀបចំការស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ជូនប្រតិភូ អត្តពលិក តាមបណ្តាប្រទេសដែលចូលរួមទាំងអស់
13. ពិនិត្យ និងសម្រេចលើគម្រោងចំណូល ចំណាយ តាមអនុគណៈកម្មការចំណុះនីមួយៗ
14. គណៈកម្មការមានសិទ្ធិក្នុងការកែសម្រួលកម្មវិធីនានាតាមស្ថានភាពជាក់ស្តែង។