1. ទទួលបដិសណ្ឋារកិច្ចប្រតិភូកីឡានៅព្រលានយន្តហោះ កន្លែងកម្មវិធី និងសណ្ឋាគារ
2. សម្របសម្រួលការធ្វើដំណើរជូនប្រតិភូអន្តរជាតិ ចាប់ពីពេលដែលប្រតិភូមកដល់ភ្នំពេញរហូតដល់បញ្ចប់ការប្រកួតជាស្ថាពរ
3. រៀបចំវត្ថុអនុស្សាវរីយ៍ជូនថ្នាក់ដឹកនាំកីឡា និងប្រធានប្រតិភូកីឡា
4. រៀបចំអត្តពលិកឈរជាជួរក្នុងកម្មវិធី បើក និងបិទការប្រកួត
5. រៀបចំបញ្ជីរាយនាមគណៈអធិបតី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ដែលនឹងអញ្ជើញចូលរួម
6. រៀបចំវេទិកា កៅអី ស្លាកសម្គាល់សម្រាប់គណៈអធិបតី ក្រុមការងារ និងភ្ញៀវកិត្តិយស
7. សម្របសម្រួលលើការងារពិធីការគ្រប់កម្មវិធី (សន្និសីទសារព័ត៌មាន ព្រឹត្តិការណ៍បើក និងបិទ)
8. សហការជាមួយអនុគណៈកម្មការនានា និងលេខាធិការដ្ឋាន ដើម្បីឱ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន
9. ទទួលខុសត្រូវការងារពាក់ព័ន្ធក្នុងពិធីបំពាក់មេដាយពេលបិទបញ្ចប់ការប្រកួតក្នុងព្រឹត្តិការណ៍នីមួយៗ
10. ផលិតវីដេអូ ស្ពតពាណិជ្ជកម្មសម្រាប់ផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួត
11. រៀបចំបដា ព្រឹត្តិបត្រ ខិត្តប័ណ្ណផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួត
12. សហការជាមួយស្ថានីយ៍ទូរទស្សន៍ បណ្តាញសង្គម សម្រាប់ការផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួត
13. សហការផ្សាយផ្ទាល់ និងផ្សាយបន្តផ្ទាល់សកម្មភាពសំខាន់ៗ
14. ប្រមូលយករូបភាព គ្រប់សកម្មភាពនៃព្រឹត្តិការណ៍ទាំងមូលសម្រាប់រក្សា និងចងក្រងជាឯកសារ
15. អនុវត្តភារកិច្ចផ្សេងៗទៀតដែលប្រធានគណៈកម្មការប្រគល់ឱ្យ។