Finance & Sponsorship

អនុគណៈកម្មការហិរញ្ញវត្ថុ និងចលនូបត្ថម្ភ
6 appointments · ប្រធាន ឯកឧត្តម គីង គីរី

បញ្ជីរាយនាម · Roster

#ឈ្មោះតួនាទីNote
1 ឯកឧត្តម គីង គីរីប្រធាន
2 ឯកឧត្តម កែវ រស់អនុប្រធាន
3 លោកជំទាវ កុសល សុវណ្ណមរកតអនុប្រធាន
4 លោក គីង វីរ៉ាកាណែលអនុប្រធានប្រចាំការ
5 លោក យ៉ាន់ អាណុងសមាជិក
6 លោក ខុន ច័ន្ទវឌ្ឍនាសមាជិក

ភារកិច្ច · Mandate (11)

1. ពិនិត្យ និងវាយតម្លៃគម្រោងចំណាយក្នុងកម្មវិធីនីមួយៗទៅតាមលទ្ធភាពថវិកា
2. បែងចែកចំណាយទៅតាមផែនការការងារដែលមានអាទិភាព
3. គ្រប់គ្រងចំណាយប្រាក់រង្វាន់ មេដាយ និងវត្ថុអនុស្សាវរីយ៍
4. រៀបចំឯកសារដើម្បីស្វែងរកមូលនិធិគាំទ្រការរៀបចំការប្រកួត
5. ត្រួតពិនិត្យចំណូល និងចំណាយទៅតាមផែនការសកម្មភាពរបស់អនុគណៈកម្មការ និងលេខាធិការដ្ឋាន
6. ធានាការស្នាក់នៅ ហូបចុក ភេសជ្ជៈ របស់ប្រតិភូ អត្តពលិក ក្នុងអំឡុងព្រឹត្តិការណ៍ប្រកួត
7. ធានាចំណាយលើអាហារសម្រន់ ជប់លៀង និងចំណាយផ្សេងៗតាមការចាំបាច់
8. ធានាថវិកា សម្រាប់ក្រុមការងារពិធីការ និងបដិសណ្ឋារកិច្ច
9. ពិនិត្យសុពលភាពនៃមុខចំណាយនីមួយៗ និងរៀបចំសក្ខីកម្មចំណាយឱ្យបានត្រឹមត្រូវ ដើម្បីទូទាត់ជាមួយស្ថាប័នពាក់ព័ន្ធតាមការចាំបាច់
10. រៀបចំរបាយការណ៍ទូទាត់ចំណាយជូនគណៈកម្មការរៀបចំការប្រកួត
11. អនុវត្តភារកិច្ចផ្សេងៗទៀតដែលប្រធានគណៈកម្មការប្រគល់ឱ្យ។