Competition Organising

អនុគណៈកម្មការរៀបចំការប្រកួត
7 appointments · ប្រធាន ឯកឧត្តម កែវ រស់

បញ្ជីរាយនាម · Roster

#ឈ្មោះតួនាទីNote
1 ឯកឧត្តម កែវ រស់ប្រធាន
2 លោកជំទាវ កុសល សុវណ្ណមរកតអនុប្រធាន
3 លោក ឡែម ស៊ីណាអនុប្រធានប្រចាំការ
4 លោក ព្រំ សារ៉ាវុធអនុប្រធាន
5 លោក គីង វីរ៉ាកាណែលសមាជិក
6 លោក ស្រី ជោគជ័យសមាជិក
7 កញ្ញា សឿន ស៊ីណានីនសមាជិក

ភារកិច្ច · Mandate (14)

1. គ្រប់គ្រងលើទីលានប្រកួត
2. រៀបចំលិខិតបទដ្ឋានគតិយុត្តផ្សេងៗសម្រាប់ដំណើរការប្រកួត
3. រៀបចំផែនការសកម្មភាព និងលើកគម្រោងផែនការចំណាយ
4. សម្របសម្រួល តាមដាន ត្រួតពិនិត្យ និងស្វែងរកដំណោះស្រាយលើបញ្ហាផ្សេងៗ ដែលអាចកើតមាននៅមុនពេលប្រកួត អំឡុងពេលប្រកួត និងក្រោយពេលប្រកួត
5. រៀបចំរបាយការណ៍ជូនប្រធានគណៈកម្មការដើម្បីពិនិត្យ និងសម្រេច
6. វាយតម្លៃទៅលើការប្រកួត វាយតម្លៃអាជ្ញាកណ្តាល និងចៅក្រមខ្សែបន្ទាត់
7. រៀបចំលិខិតស្នើសុំកិច្ចសហការ និងលិខិតផ្សព្វផ្សាយតាមតម្រូវការជាក់ស្តែង
8. រៀបចំលិខិតអញ្ជើញគណៈអធិបតី និងភ្ញៀវកិត្តិយស
9. ធ្វើឯកសារជំនួយស្មារតី និងសុន្ទរកថាជូនថ្នាក់ដឹកនាំ
10. សម្របសម្រួលរៀបចំសន្និសីទសារព័ត៌មាន ព្រឹត្តិការណ៍បើក និងព្រឹត្តិការណ៍បិទការប្រកួត
11. រៀបចំទីកន្លែងប្រជុំ ជូនដំណឹង និងធ្វើកំណត់ហេតុកិច្ចប្រជុំ
12. រៀបចំកំណត់ហេតុជាលាយលក្ខណ៍អក្សរនូវរាល់បាតុភាពទាំងឡាយណាដែលខុសប្រក្រតី
13. រៀបចំបូកសរុបរបាយការណ៍ជូនប្រធានគណៈកម្មការ
14. អនុវត្តភារកិច្ចផ្សេងៗទៀតដែលប្រធានគណៈកម្មការប្រគល់ឱ្យ។